សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​យុវជនខ្មែរ​តស៊ូសម្រេច​ក្តីស្រមៃ​ឲ្យបាន ដូចកីឡាបាល់​ទាត់ឆ្នើម ​លោក Honda ដែល​ប៉ងចង់ក្លាយជា​កីឡាបាល់​ទាត់​ឆ្នើមម្នាក់​

​ FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យយុវជនខ្មែរចេះមានការតស៊ូ ប្រឹងប្រែងក្នុងជីវិតដើម្បី សម្រេចក្តីស្រមៃឲ្យបាន ដូចកីឡាបាល់ទាត់ឆ្នើម លោក Keisuke Honda ដែលមានក្តីសុបិនថា ចង់ក្លាយជាកីឡាបាល់ទាត់ឆ្នើមម្នាក់ ហើយពេលនេះ លោក Keisuke Honda​ បានសម្រេចក្តីបំណងនេះហើយ ដោយសារការខិតខំប្រឹងប្រែងរបស់លោកដោយផ្ទាល់។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយុវជនកម្ពុជា ត្រូវមានក្តីសង្ឃឹមនិងមហិច្ឆិតាខ្ពស់ជាមួយឆន្ទៈមុតស្រួច ដើម្បីជោគជ័យ និងអនាគតល្អ ក្នុងជីវិត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាងទន្ទឹមនឹងនេះយុវជនត្រួវ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ Facebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រទេសយើងមានសន្តិភាពឱកាសសម្រាប់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន គឺមានកាន់តែច្រើនឡើងៗ។ ដោយ សេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ … Continue reading សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យ​យុវជនខ្មែរ​តស៊ូសម្រេច​ក្តីស្រមៃ​ឲ្យបាន ដូចកីឡាបាល់​ទាត់ឆ្នើម ​លោក Honda ដែល​ប៉ងចង់ក្លាយជា​កីឡាបាល់​ទាត់​ឆ្នើមម្នាក់​